ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧
មន្រ្តីអ៊ីរ៉ាក់និយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះរថយន្តដែលមានផ្ទុកគ្រឿងផ្ទុះនៅផ្សារមួយនៅក្នុងទីក្រុង។ ការបំផ្ទុះនេះសម្លាប់មនុស្ស៣២នាក់។ ការផ្ទុះដ៏មានឥទ្ធិពលនេះកើតឡើងនៅល្ងាចថ្ងៃអង្គារនៅតំបន់ Tuz Khormato និងបង្ករឱ្យមនុស្សយ៉ាងតិច៧៥នាក់រងរបួស។ Tuz Khormato មានចម្ងាយប្រមាណជា២១០គីឡូម៉ែត្រនៅខាងជើងទីក្រុងបាដាដ។ ទីក្រុងនេះជាកន្លែងកើតមានការប៉ះទង្គិចរវាងពួកយុទ្ធជន Kurdish Peshmerga និងក្រុមស៊ីអ៊ីត៕
