បំផ្ទុះគ្រាប់បែកនៅខេត្ត Salahuddin សម្លាប់មនុស្ស១៩នាក់ និងរងរបួស៧០នាក់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០១៧

យោងតាមប្រភពពេទ្យបានប្រាប់ឲ្យដឹងថាមនុស្ស១៩នាក់ស្លាប់ និង៧០នាក់ទៀតរងរបួសដោយ​សារ​ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយគ្រឿងស្ថិតនៅក្នុងតំបន់ Tuz Khurmatu ខេត្ត Salahuddin កាលពីថ្ងៃអង្គារនេះ។ ប្រភពពេទ្យបានប្រាប់សារព័ត៌មាន Al-Ghad កាលពីថ្ងៃអង្គារនេះថារថយន្តបង្កៃគ្រាប់បែកមួយគ្រឿងបានផ្ទុះឡើងនៅក្បែរផ្សារដ៏មមាញឹកក្នុងស្រុកមួយស្ថិតនៅក្នុងខេត្ត Salahuddin។ ប្រភពបានឲ្យដឹងទៀតថាចំនួនអ្នកស្លាប់ និងអ្នករងរបួសអាចនឹងកើនឡើងបន្ថែមទៀត។ គួរបញ្ជាក់ថាតំបន់ Tuz Khurmatu គឺជាតំបន់មួយស្ថិតនៅក្នុងចំណោមតំបន់ដែលមានជម្លោះរវាងប្រទេសអ៊ីរ៉ាក់ និងតំបន់ឃើដ។ កងកម្លាំងអ៊ីរ៉ាក់បានកាន់កាប់តំបន់នេះកាលពីពាក់កណ្តាលខែតុលាដែលជាផ្នែកមួយជំរុញឲ្យរដ្ឋាភិបាលគ្រប់គ្រងលើដែនដីដែលមានជម្លោះ។ ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើប្រជាមតិសុំឯករាជ្យរបស់ឃើដដែលបានធ្វើឡើងកាលពីខែកញ្ញាកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here