ជនសង្ស័យភេរវករឈ្មោះ Sayfullo Saipov ជាប់ចោទចំនួន២២ករណី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៧

លោក Sayfullo Saipov អាយុ២៩ឆ្នាំជាប់សង្ស័យជាភេវរករ។ គេចោទប្រកាន់ Saipov នៅថ្ងៃអង្គារ៍ថាមានជាប់ពាក់ព័ន្ធនឹងអំពើរភេវរកម្មចំនួន២២ករណី និងសម្លាប់មនុស្ស។ ការចោទប្រកាន់នេះធ្វើឡើងនៅក្នុងតុលាការសហព័ន្ធសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Manhattan។ ពាក្យចោទប្រកាន់ចែងថា Saipov ផ្តល់ការគាំទ្រផ្នែកសម្ភារៈដល់រដ្ឋអ៊ីស្លាម និងមានពាក់ព័ន្ធទៅនឹងបទល្មើសផ្សេងៗដែលនាំឱ្យមានទោសប្រហារជីវិតបើសិនជាត្រូវផ្តន្ទាទោស។ Saipov ជាប់ឃុំខ្លួនដោយគ្មានប្រាក់ធានា ហើយមេធាវីរបស់គាត់មិនទាន់ធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់នេះនៅឡើយទេ។ លោក Saipov សម្លាប់មនុស្ស៨នាក់ និងបង្ករឲ្យមនុស្សរងរបួសជាច្រើននាក់នៅថ្ងៃ៣១ ខែតុលា ដោយការបញ្ជារថយន្តមួយគ្រឿងបុករះជនស៊ីវិលនៅលើផ្លូវជិះកង់ក្នុងទីក្រុងញូវយ៉ក៕

LEAVE A REPLY

Please enter your comment!
Please enter your name here