បុរសម្នាក់រងរបួសនៅពេលដែលទាហានអ៊ីស្រាអែលបាញ់ប្រហារនៅ Gazans

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៧

ទាហានអ៊ីស្រាអែលបាញ់ប្រហារទៅលើជនជាតិប៉ាឡេស្ទីន២នាក់ខណៈដែលពួកគេឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងជើង Gaza Strip នៅព្រឹកថ្ងៃពុធ។ បុរសជនជាតិកាហ្សា១នាក់រងរបួសនេះបើយោងតាមប្រភពសារព័ត៌មានពី Haaretz រាយការណ៍។ បុរសនោះត្រូវគេនាំយកទៅព្យាបាល ហើយម្នាក់ទៀតត្រូវគេចាប់ឃុំខ្លួនដើម្បីសាកសួរ។ ប្រភពយោធាបញ្ជាក់ឲ្យដឹងថាគេរកឃើញកាំបិតមួយក្នុងចំណោមមនុស្សទាំង២នាក់នេះ។ សប្តាហ៍មុនមន្រ្តីយោធាបញ្ជាក់ថាបានបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយចាត់វិធានការណ៍ការពារយ៉ាងតឹងរឹងក្រោយពីរកឃើញថាក្រុមអ៊ីស្លាមជីហាដនៅ Gaza ព្យាយាមធ្វើការវាយប្រហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here