ជនភៀសខ្លួនអ៊ីរ៉ាក់៤៦៦នាក់ដែលនៅប្រទេសស៊ីរីបានវិលត្រលប់ទៅខេត្ត Nineveh វិញហើយ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០១៧

ក្រសួងអន្តោប្រវេសន៍អ៊ីរ៉ាក់និយាយកាលពីថ្ងៃពុធនេះថាប្រជាជនអ៊ីរ៉ាក់ប្រមាណជា៤៤៦នាក់ដែលជ្រកកោននៅក្នុងជំរុំជន់ភៀសខ្លួនស៊ីរីបានវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញហើយ។ លោក Khaled Abdel-Karim ប្រធានការិយាល័យអន្តោប្រវេសន៍បានប្រាប់សារព័ត៌មាន Alghad ថាជនភៀសខ្លួន៤៤៦នាក់មកពីជំរុំជនភៀសខ្លួន al-Houl ក្នុងទីក្រុង Hassaka របស់ប្រទេសស៊ីរីបានវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ។ ជនភៀសខ្លួនទាំងនោះត្រូវបានបញ្ជូនទៅជំរុំជនភៀសខ្លួន Hammam al-Alil ភាគខាងត្បូងនៃខេត្ត Nineveh ដើម្បីត្រួតពិនិត្យការងារសន្តិសុខ។ អង្គការសហប្រជាជាតិបាននិយាយថាមនុស្សជិត៥លាននាក់បានផ្លាស់ទីលំនៅចាប់តាំងពីពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានកាន់កាប់លើតំបន់ធំៗនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤។ គួរបញ្ជាក់ថាជំរុំជនភៀសខ្លួន Al-Houl អាចផ្ទុកបានផ្ទះចំនួន១៣០ផ្ទះដែលអាចទទួលយកជនភៀសខ្លួនបាន២០០គ្រួសារដែលបានបង្កើតឡើងក្នុងកំឡុងពេលការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសអ៊ីរ៉ាក់ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here