អាជ្ញាធរអាឡឺម៉ង់ដោះលែងជនជាតិស៊ីរី៦នាក់ដែលគេសង្ស័យថាមានពាក់ព័ន្ធអំពើរភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០១៧

នៅថ្ងៃអាទិត្យមន្រ្តីប៉ូលិស៥០០នាក់វាយឆ្មក់នៅតាមគេហដ្ឋានក្នុងទីក្រុង Kassel, Essen, Hanover និង Leipzig។ ប្រតិបត្តិការនេះធ្វើឡើងដើម្បី ចាប់ខ្លួនជនសង្ស័យជាជនជាតិស៊ីរី៦នាក់ពីបទមានគម្រោងវាយប្រហារភេរវកម្មជំនួសឱ្យរដ្ឋអ៊ីស្លាម IS នៅថ្ងៃបុណ្យណូអែល។ ជនសង្ស័យទាំងនោះមានអាយុចន្លោះពី២០ ទៅ ២៨ឆ្នាំប៉ុន្តែក្រោយមកអាជ្ញាធរសម្រេចចិត្តដោះលែងជនសង្ស័យទាំងនោះនៅថ្ងៃពុធដោយសារតែខ្វះភស្តុតាង។ ទោះជាយ៉ាងណា ព្រះរាជអាជ្ញាសាធារណៈ Frankfurt លើកឡើងថាភ័ស្តុតាងដែលប្រមូលបានមិនគ្រប់គ្រាន់ដែលអាចបញ្ជាក់ថាពួកគេរៀបចំការវាយប្រហារឬមានទំនាក់ទំនងជាមួយនឹងឧទ្ទាម IS៕

LEAVE A REPLY

Please enter your comment!
Please enter your name here