ក្រុមប្រឆាំងបដិវត្តន៍ FARC ប្រឈមមុខនឹងកម្លាំងយោធាកូឡុំប៊ី

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

អតីតពួកឧទ្ទាមក្រុម FARC ម៉ាកនិយមដែលជ្រើសរើសឱ្យចូលរួមក្នុងក្រុមជួញដូរគ្រឿងញៀននឹងប្រឈមមុខជាមួយអំណាចពេញលេញរបស់យោធាកូឡុំប៊ី នេះបើយោងតាមការបញ្ជាក់របស់លោកប្រធានាធិបតី Juan Manuel Santos និយាយនៅថ្ងៃព្រហស្បតិ៍នេះចំពេលមានការព្រួយបារម្ភ និងរាំងស្ទះដល់កំណើនសន្តិសុខ។ យុទ្ធជន និងសហការីប្រមាណជា១១,០០០នាក់មកពីកងកំលាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ប្រគល់អាវុធរបស់ពួកគេនៅឆ្នាំនេះដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយរដ្ឋាភិបាលដើម្បីបញ្ចប់សង្គ្រាមជាងប្រាំទសវត្សរ៍នេះ។ គួរបញ្ជាក់ផងដែរថាមេដឹកនាំ FARC លាលែងពីក្រុមប្រឆាំងហើយសង្កត់ធ្ងន់ថាក្រុមនេះនឹងឆ្ពោះទៅមុខជាគណបក្សនយោបាយមួយដោយសន្តិវិធី។ លោក Santos ប្រាប់អ្នកកាសែតថា “យើងនឹងបោះអ្វីគ្រប់យ៉ាងទៅអ្នកប្រឆាំងទាំងនោះ។ វានឹងមិនមានការស្ទាក់ស្ទើរឡើយ”។ លោក Santos និយាយថាចំនួននៃការប្រឆាំងនេះគឺមានទាបជាង១៥ភាគរយនៃយុទ្ធជនបន្ទាប់ពីការដាក់កិច្ចព្រមព្រៀងសន្តិភាពរបស់ពួកគេ។ ក្រុមសិទ្ធិមនុស្ស និងក្រុមអ្នកវិភាគសម្តែងការព្រួយបារម្ភថាវាមានការខ្វះខាតនៃវត្តមាននៅក្នុងទឹកដីរដ្ឋកាន់កាប់ពីមុនរបស់ FARC។ ក្រុមនេះអនុញ្ញាតឱ្យក្រុមឧទ្ទាមកងទ័ព (ELN) និងក្រុមឧក្រិដ្ឋកម្មធ្វើការប្រយុទ្ធប្រឆាំងទៅនឹងការត្រួតពិនិត្យនៃដំណាំកូកាអ៊ីន និងការរុករករ៉ែខុសច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here