ស្ពានផ្ជាប់ប្រទេសចិន និងកូរ៉េខាងជើងត្រូវបិទជាបណ្តោះអាសន្ន

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០១៧

ក្រុងប៉េកាំងប្រកាសនៅថ្ងៃសុក្រទី២៤ ខែវិច្ឆិកាថាស្ពានតភ្ជាប់ផ្លូវធំរវាងប្រទេសចិន និងប្រទេសកូរ៉េខាងជើងនឹងត្រូវបិទទ្វារជាបណ្តោះអាសន្នខណៈដែលក្រុមកម្មករនៅប្រទេសកូរ៉េខាងជើងកំពុងធ្វើការថែទាំ។ ៧០% នៃការធ្វើពាណិជ្ជកម្មរវាងប្រទេសជិតខាងនៅអាស៊ីធ្វើឡើងនៅក្នុងទីក្រុង Dandong ភាគឦសាននៃប្រទេសចិន តភ្ជាប់ទៅកាន់ប្រទេសកូរ៉េខាងជើងតាមរយៈស្ពានមិត្តភាពរវាងប្រទេសចិន និងប្រទេសកូរ៉េឈ្មោះថា Sino-Korean Friendship Bridge។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang ប្រាប់អ្នកយកការណ៍នៅសន្និសីទកាសែតមួយនៅថ្ងៃសុក្រនេះថា “ស្ពាននេះនឹងត្រូវបិទជាបណ្តោះអាសន្នដោយសារតែភាគីខាង DPRK (កូរ៉េខាងជើង) ត្រូវការជួសជុល និងថែទាំការងារមួយចំនួន”។ លោក Geng Shuang និយាយថាការបិទទ្វារនេះនឹងចំណាយពេល “ច្រើនថ្ងៃ” ដោយមិនអាចកំណត់រយៈពេលណាមួយសម្រាប់ការងារដែលត្រូវបញ្ចប់ឲ្យស្ពាននេះបើកដំណើរការឡើងវិញនោះទេ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងជើង ប៉ុន្តែប្រទេសចិនបែរជាគាំទ្រការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងក្រុងព្យុងយ៉ាងទៅលើកម្មវិធីនុយក្លេអ៊ែរ និងសកម្មភាពគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ជំរុញឱ្យសមភាគីចិនលោក ស៊ីជីន ពីង ប្រើប្រាស់អានុភាពសេដ្ឋកិច្ចដាក់សម្ពាធទៅលើរដ្ឋ​ឯកាមួយនេះដើម្បីឲ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here