ប្រទេសបង់ក្លាដេសចាប់ខ្លួនជនសង្ស័យដែលជាសកម្មប្រយុទ្ធក្នុងឃាតកម្មអ្នកសរសេរប្លុកអាមេរិក

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប៉ូលិសបង់ក្លាដែសនិយាយនៅថ្ងៃសៅរ៍នេះថាពួកគេចាប់ខ្លួនសកម្មប្រយុទ្ធអ៊ីស្លាមនិយមម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកសរសេរប្លុកអាមេរិកនៅឆ្នាំ២០១៥ដោយសារតែការរិះគន់ទៅលើភាពជ្រុលនិយមសាសនា។ ស្នងការនគរបាលលោក Masudur Rahman និយាយថាបុរសម្នាក់នោះឈ្មោះ Arafat Rahman អាយុ២៤ឆ្នាំដែលជាសមាជិកក្រុមសកម្មប្រយុទ្ធអាល់កៃដា ក្រុម Ansar Ullah Bangla ដែលគេសង្ស័យថាចូលរួមក្នុងការសម្លាប់អ្នកសរសេរប្លុកលោក Avijit Roy។ លោក Roy គឺជាពលរដ្ឋអាមេរិកដែលមានកំណើតដើមពីបង់ក្លាដេសត្រូវគេកាប់រហូតដល់ស្លាប់ដោយក្រុមប្រដាប់ដោយពូថៅកាលពីខែកុម្ភៈឆ្នាំ២០១៥ ខណៈត្រឡប់មកផ្ទះវិញជាមួយប្រពន្ធរបស់គាត់ពីកម្មវិធីពិព័រណ៍សៀវភៅនៅក្រុងដាកា។ ចំណែកប្រពន្ធឈ្មោះ Rafida Ahmed រងរបួសធ្ងន់ធ្ងរ។ លោក Rahman និយាយថាលោក Saeed Hossain ត្រូវកំណត់អត្តសញ្ញាណបន្ទាប់ពីការវិភាគលើវីដេអូ CCTV ហើយលោកត្រូវចាប់ខ្លួននៅជាយក្រុងនៃរដ្ឋធានីដាកានៅយប់ថ្ងៃសុក្រ។ ប្រទេសបង់ក្លាដេសមានប្រជាជន១៦០លាននាក់ដែលមានគោលដៅក្នុងការវាយប្រហារសម្លាប់អ្នកសរសេរប្លុកជនបរទេស និងជនជាតិភាគតិច។ ការវាយប្រហារធ្ងន់ធ្ងរបំផុតថ្មីៗកើតឡើងនៅខែកក្កដាឆ្នាំ២០១៦ ដែលខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើហាងកាហ្វេមួយនៅក្រុងដាកា និងសម្លាប់មនុស្ស២២នាក់​ ហើយភាគច្រើនពួកគេគឺជាជនបរទេស។ ប៉ូលិសនិយាយថាក្រុមសកម្មប្រយុទ្ធ Ansar Ullah Bangla បង់ក្លាដែសគឺនៅពីក្រោយការសម្លាប់អ្នកសរសេរប្លុកច្រើនជាង១២នាក់។ ពួកគេជឿជាក់ថាមេបញ្ជាការកងទ័ពដែលបណ្តេញចេញគឺជាមេដឹកនាំក្រុមនេះ និងជាមេដឹកនាំនៃការសម្លាប់។ ក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាមក៏អះអាងទទួលខុសត្រូវចំពោះការសម្លាប់ជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះរួមទាំងលោក Roy ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here