កងឆ្មាំសមុទ្រជប៉ុនរកឃើញសាកសពបុរសម្នាក់ដែលសង្ស័យថាមកពីកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧

មន្ត្រីនិយាយថាកងឆ្មាំសមុទ្រជប៉ុនរកឃើញសាកសពបុរសម្នាក់ និងផ្នែកខ្លះនៃទូកឈើដែលគេសង្ស័យថាមកពីកូរ៉េខាងជើងនៅលើឆ្នេរសមុទ្រនៃកោះឆ្ងាយមួយរបស់ប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ។ កងឆ្មាំសមុទ្រនេះរកឃើញសាកសពនៅម៉ោងប្រមាណជា៦:៣០នាទីព្រឹកថ្ងៃសៅរ៍នេះនៅលើកោះ Sado ដែលស្ថិតនៅភាគពាយ័ព្យនៃខេត្ត Niigata។ មន្ត្រីនោះនិយាយថាឆ្មាំនេះក៏រកឃើញកញ្ចប់បារីដែលសរសេរជាភាសាកូរ៉េ និងរបស់របរផ្ទាល់ខ្លួនផ្សេងទៀតជាមួយនឹងអក្សរកូរ៉េដែលសរសេរជាភាសាកូរ៉េនៅក្បែររាងកាយសាកសពនោះផងដែរ។ មន្រ្តីម្នាក់និយាយថាមូលហេតុនៃការស្លាប់នេះនៅមិនទាន់ដឹងនៅឡើយទេ។ មន្ត្រីនេះនិយាយថាការរកឃើញនៅថ្ងៃសៅរ៍នេះគឺជាលើកទី២ក្នុងខែនេះ ដែលផ្នែកខ្លះនៃទូកឈើត្រូវសង្ស័យថាមកពីប្រទេសកូរ៉េខាងជើងរសាត់មកលើច្រាំងសមុទ្រនៃកោះ Sado នេះ។ លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏សម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសកូរ៉េខាងជើងក្រោយការអះអាងថាកូរ៉េខាងជើងនៅពីក្រោយអង្គការភេរវកម្ម។ នៅថ្ងៃសុក្រនេះប៉ូលិសរកឃើញថាបុរសជនជាតិកូរ៉េខាងជើង៨នាក់នៅកំពង់ផែមាត់សមុទ្រមួយនៅភាគខាងជើងប្រទេសជប៉ុន។ ប៉ូលីសនិយាយថាបុរសទាំងនោះហាក់ដូចជាអ្នកនេសាទនៅពេលដែលទូកមានបញ្ហា ហើយពួកគេមិនមែនជាអ្នករត់ចោលជួរនោះទេ។ កាលពីសប្តាហ៍មុននេះឆ្មាំសមុទ្រជួយសង្គ្រោះបុរសកូរ៉េខាងជើងចំនួន៣នាក់ក្នុងគ្រោះថ្នាក់លិចទូកនៅក្នុងសមុទ្រជប៉ុន ហើយពួកគេគឺជាអ្នកនេសាទ។ គួរបញ្ជាក់ផងដែរថាទាហានរបស់ប្រទេសកូរ៉េខាងជើងចុះចូលជាមួយកូរ៉េខាងត្បូងច្រើនបន្ទាប់ពីសប្តាហ៍មុននេះ។ ពួកគេត្រូវបាញ់ និងរងរបួសដោយសារយោធាប្រទេសរបស់ពួកគេផ្ទាល់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here