ប៉ូលិសប៉ាគីស្ថានប្រយុទ្ធប្រឆាំងនឹងពួកអ៊ីស្លាមនិយមនៅជិតរដ្ឋធានី

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧

កាលពីថ្ងៃសៅរ៍ប៉ូលិសប៉ាគីស្ថានកំពុងប្រយុទ្ធជាមួយសកម្មជនអ៊ីស្លាមនិយមដែលគប់ដុំថ្មសំដៅមកកាន់ប៉ូលិសនៅពេលដែលពួកគេព្យាយាមបិទផ្លូវចូលធំៗចូលទៅក្នុងទីក្រុងអ៊ីស្លាម៉ាបាតអស់រយៈពេលជាង២សប្តាហ៍មកហើយ។ យោងតាមរបាយការណ៍ពីមន្ទីរពេទ្យបញ្ជាក់ឱ្យដឹងថាមនុស្សជាច្រើននាក់រងរបួសរួមទាំងប៉ូលិសជាច្រើននាក់ផងដែរ។ ក្រុមអ្នកតវ៉ានិយាយថាសកម្មជន៤នាក់របស់ពួកគេស្លាប់ ខណៈដែលប៉ូលិសនិយាយថាវាគ្មានអ្នកស្លាប់នោះទេ។ នៅពេលព្រលប់ចូលមកដល់ការតវ៉ាបាតុកម្មថ្មីចាប់ផ្តើមបោះជំរុំនៅក្នុង Faizabad នៅខាងក្រៅទីក្រុងអ៊ីស្លាម៉ាបាត ហើយក៏មានការប៉ះទង្គិចជាមួយប៉ូលិសផងដែរ។ ការប្រឆាំងតវ៉ារីករាលដាលទៅទីក្រុងសំខាន់ជាច្រើនទៀតដែលសកម្មជនកាន់ដំបងវាយប្រហាររថយន្តនៅតំបន់មួយចំនួនផងដែរ។ ស្ថានីយ៍ទូរទស្សន៍ឯកជនត្រូវបញ្ជាឱ្យបិទការផ្សាយតាមកញ្ចក់ទូរទស្សន៍។ សកម្មជនមកពី Tehreek-e-Labaik គឺជាគណបក្សនយោបាយអ៊ីស្លាមនិយមថ្មីដែលបិទផ្លូវធំចូលទៅក្នុងទីក្រុងនេះ។ “យើងមានគ្នារាប់ពាន់នាក់។ យើងនឹងមិនចាកចេញនោះទេ។ យើងនឹងប្រយុទ្ធប្រឆាំងរហូតមកទីបញ្ជប់” នេះបើតាមអ្នកនាំពាក្យរបស់គណបក្ស Tehreek-e-Labaik Ejaz Ashrafi ប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រតាមទូរស័ព្ទពីកន្លែងកើតហេតុផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here