មនុស្សស្លាប់ និងរងរបួសនៅក្នុងការផ្ទុះនៅភាគខាងកើតប្រទេសចិន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ហេតុការណ៍ផ្ទុះមួយកើតឡើងក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិននៅថ្ងៃអាទិត្យ។ ការផ្ទុះនេះសម្លាប់មនុស្ស២នាក់ និងបង្ករឲ្យមនុស្ស៣០នាក់រងរបួស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថាការផ្ទុះនេះកើតឡើងនៅម៉ោងប្រមាណជា៩ព្រឹក និងបណ្តាលឲ្យបង្អួចមួយចំនួនខូចខាតដោយបង្អួចទាំងនោះស្ថិតនៅចម្ងាយប្រមាណជា១គីឡូម៉ែត្រពីកន្លែងផ្ទុះ។ ការផ្ទុះនេះកើតឡើងនៅរោងចក្រដែលគេវាយកម្ទេចចោល ហើយវាបង្ករឲ្យមានផលប៉ះពាល់ដល់តំបន់លំនៅដ្ឋានក្បែរៗនោះ។ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការផ្ទុះនេះទេ ហើយអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត៕

LEAVE A REPLY

Please enter your comment!
Please enter your name here