ចាប់ខ្លួនសមាជិក IS ៣នាក់ខណៈដែលពួកគេជ្រៀតខ្លួនចូលក្នុងសង្កាត់ Tal Afar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបាននិយាយថាកងកម្លាំងអ៊ីរ៉ាក់ចាប់ខ្លួនភេរវករអ៊ីស្លាម ៣នាក់កាលពីថ្ងៃអាទិត្យនេះ ខណៈកំពុងព្យាយាមជ្រៀតចូលទៅក្នុងសង្កាត់ Tal Afar ខេត្ត Nnevech។ ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ីរ៉ាក់ (NINA) បានដកស្រង់ប្រភពសន្តិសុខមួយដែលបាននិយាយថាកងកម្លាំងសន្ដិសុខសហការជាមួយមន្រ្តីស៊ើបការណ៍យោធាចាប់ខ្លួនក្រុមភេរវករ IS ៣នាក់ខណៈដែលពួកគេព្យាយាមជ្រៀតចូលក្នុងសង្កាត់ Tal Afar តាមខ្សែបន្ទាត់វាលខ្សាច់ជាប់ព្រំដែនប្រទេសស៊ីរី។ ប្រភពបានឲ្យដឹងទៀតថាពួកគេត្រូវបានបញ្ជូនទៅកាន់ស្ថានីយប៉ូលិសដើម្បីធ្វើការស៊ើបអង្កេត។ គួរបញ្ជាក់ថាក្រុមសកម្មប្រយុទ្ធ IS ជាច្រើននាក់ត្រូវបានគេជឿថាបានរត់ភៀសខ្លួនទៅកាន់តំបន់ al-Jazirah បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់នៅទូទាំងប្រទេសអ៊ីរ៉ាក់ និងស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here