ផ្សារ Christmas បើកដំណើរការនៅប្រទេសអាឡឺម៉ង់ខណៈមានកិច្ចការពារសុវត្ថិភាពខ្ពស់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧

ផ្សារ Christmas កំពុងបើកយ៉ាងគគ្រឹកគគ្រេងនៅទូទាំងប្រទេសអាឡឺម៉ង់ ខណៈមានកិច្ចការពារសន្តិសុខសុវត្ថិភាពកាន់តែខ្លាំង។ កិច្ចការពារយ៉ាងតឹងរឹង ធ្វើឡើងមានរយៈពេលជិត១ឆ្នាំហើយក្រោយពីមានការវាយប្រហារដោយភេរវករ នៅទីផ្សារ Christmas ក្នុងទីក្រុងប៊ែរឡាំង។ ការវាយប្រហារនោះសម្លាប់មនុស្ស១២នាក់។ នៅថ្ងៃចន្ទនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Thomas de Maiziere អំពាវនាវដល់ជនជាតិអាឡឺម៉ង់កុំឲ្យប្រហែសខ្លួនឲ្យសោះដោយលោកលើកឡើងថាផ្សា Christmas គឺជាផ្នែកមួយនៃជីវិត និងវប្បធម៌របស់ប្រទេសអាឡឺម៉ង់។ លោកបន្ថែមថាការគំរាមភេរវកម្មគឺខ្ពស់ណាស់អាចកើតមានគ្រប់ពេល៕

LEAVE A REPLY

Please enter your comment!
Please enter your name here