ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧
ពលរដ្ឋស៊ីរីប្រមាណជា១,០០០នាក់ដែលស្វែងរកការជ្រកកោននៅប្រទេស Jordan វិលត្រឡប់មកផ្ទះវិញជារៀងរាល់ខែ។ ការវិលត្រលប់របស់ពួកគេចាប់ផ្តើមតាំងពីខែកក្កដាក្រោយពេលបទឈប់បាញ់គ្នានៅភាគខាងត្បូងប្រទេសស៊ីរីចូលជាធរមាន។ បទឈប់បាញ់គ្នាដឹកនាំដោយប្រទេស Jordan រុស្ស៊ី និងអាមេរិកធ្វើឡើងចំពោះខេត្ត Daraa, Quneitra និង Suweida ចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា។ ចាប់តាំងពីពេលនោះមកចំនួនប្រជាជនស៊ីរីវិលត្រឡប់មកប្រទេសវិញដោយស្ម័គ្រចិត្តមានចំនួនកើនឡើងនេះបើយោងតាមប្រភពព័ត៌មានពីលោក Mohammed al –Hiwari អ្នកនាំពាក្យអង្គភាពជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នៅ Amman ប្រាប់ភ្នាក់ងារ AFP។ លោក Hiwari បន្ថែមថាសព្វថ្ងៃនេះចំនួនមនុស្សវិលទៅកាន់ស្រុករបស់ពួកគេកើនឡើងដល់មួយពាន់នាក់ក្នុងមួយខែជាមធ្យម។ លោកបន្តថាប្រទេស Jordan កំពុងធ្វើជាម្ចាស់ផ្ទះដែលមានជនភៀសខ្លួនស៊ីរីច្រើនជាង៦៥០,០០០នាក់ ប៉ុន្តែមន្រ្តីនគរបាលដាក់ចំនួនពិតប្រាកដចំនួន១,៣លាននាក់៕
