យុទ្ធជនឃើដនៅប្រទេសស៊ីរីនិយាយថាសហរដ្ឋអាមេរិកនឹងឈប់បញ្ជូនអាវុធអោយអង្គភាព YPG

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧

ក្រុមមន្ត្រីឃើដនិយាយនៅថ្ងៃចន្ទថាក្រុងវ៉ាស៊ីនតោននឹងកែរតម្រូវការបញ្ចូនអាវុធទៅឲ្យសម្ព័ន្ធមិត្តឃើដ។ ការបញ្ចូនអាវុធនោះក្នុងគោលបំណងជួយអង្គភាព YPG ប្រឆាំងនឹងក្រុមជីហាដក្នុងប្រទេសស៊ីរី។ ប្រទេសទួរគីនិយាយថាខ្លួនទទួលបានការធានាពីសេតវិមានមកថាសហរដ្ឋអាមេរិកនឹងបញ្ឈប់ការផ្គត់ផ្គង់គ្រឿងសព្វាវុធទៅកាន់អង្គភាពការពារប្រជាជនឃើដ (YPG) ក្នុងប្រទេសស៊ីរី។ ទាក់ទងទៅនឹងការផ្គត់ផ្គង់អាវុធ សហរដ្ឋអាមេរិកចាប់ផ្តើមផ្គត់ផ្គង់ដោយផ្ទាល់ទៅឲ្យអង្គភាព YPG នៅដើមឆ្នាំនេះ។ ការផ្គត់ផ្គង់នេះជាផ្នែកមួយនៃការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះបក្សសម្ព័ន្ធភាពប្រជាធិបតេយ្យប្រឆាំងស៊ីរី (SDF) ដោយបក្សនេះគ្រប់គ្រងដោយយុទ្ធជនឃើដ។ ក្រុងអង់ការ៉ាចាត់ទុកអង្គភាព YPG ជាក្រុមភេរវករ។ រដ្ឋមន្ត្រីការបរទេសលោក Mevlut Cavusoglu មានប្រសាសន៍នៅថ្ងៃសុក្រថាប្រធានាធិបតីអាមេរិចលោក ដូណាល់ ត្រាំ ប្រាប់ប្រទេសទួរគីថាការប្រគល់អាវុធឲ្យក្រុម YPG នឹងត្រូវបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here