ប៉ូលិសនិយាយថាបុរសម្នាក់នៅទីក្រុង Melbourne បានរៀបចំការវាយប្រហារភេរវកម្មនៅថ្ងៃចូលឆ្នាំថ្មី

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ២០១៧

តាមសេចក្តីរាយការណ៍ប៉ូលិសអូស្ត្រាលីបានចាប់ខ្លួនបុរសម្នាក់ដែលចោទប្រកាន់ថាកំពុងរៀបចំផែនការអនុវត្តការវាយប្រហារភេរវកម្ម ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំសកលនៅទីក្រុង Melbourne។ អាជ្ញាធរបាននិយាយថាបុរសអាយុ២០ឆ្នាំនេះរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម ដែលមានទោសជាប់ពន្ធនាគារអតិបរមា។ យោងតាមសម្តីប៉ូលិសបានចោទប្រកាន់ថាបុរសនោះមានផែនការបាញ់មនុស្សដែលមានកាំភ្លើងស្វ័យប្រវត្តិ នៅទីលាន Federation ក្នុងកណ្តាលទីក្រុង។ អាជ្ញាធរនិយាយថាបុរសនេះ មិនបានទទួលអាវុធស្វ័យប្រវត្តិនោះទេមុនពេលចាប់ខ្លួននៅ Werribee ជាយក្រុង Melbourne កាលពីថ្ងៃចន្ទ។ លោក Shane Patton ស្នងការប៉ូលិស រដ្ឋវិចតូរៀប្រទេសអូស្ត្រាលីបាននិយាយកាលពីថ្ងៃអង្គារថាអ្វីដែលយើងនឹងចោទប្រកាន់គឺថាគាត់មានបំណងប្រើប្រាស់កាំភ្លើងដើម្បីបាញ់ និងសម្លាប់មនុស្សជាច្រើនតាមដែលគាត់អាចធ្វើបាន។ គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនមនុស្សប្រមាណជា៥០០,០០០នាក់បានប្រារព្ធពិធីចូលឆ្នាំថ្មីនៅក្នុងទីក្រុង Melbourne៕

LEAVE A REPLY

Please enter your comment!
Please enter your name here