សម្លាប់សមាជិក IS ២នាក់ និងចាប់ខ្លួន៨នាក់អ្នកផ្សេងទៀតនៅក្នុងប្រតិបត្តិការសន្តិសុខខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧

មេបញ្ជាការមួយរូបបាននិយាយកាលពីថ្ងៃចន្ទនេះថាកងកម្លាំងសន្ដិសុខបានអនុវត្តយុទ្ធនាការមួយដើម្បីតាមដាន និងចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគនិរតីខេត្ត Kirkuk។ ឧត្តមសេនីយ៍ទោ Ali Fadel Umran មេបញ្ជាការប្រតិបត្តិការខេត្ត Kirkuk និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសេវាសន្តិសុខក្នុងខេត្ត Kirkuk បានចាប់ខ្លួនជនសង្ស័យ៨នាក់ពាក់ព័ន្ធនឹងការក្លែងត្រាផ្លូវការក្នុងខេត្ត Kirkuk។ លោក Umran បានឲ្យដឹងទៀតថាប្រតិបត្ដិការមួយបានធ្វើឡើងដើម្បីតាមដានពួក IS ដែលនៅសេសសល់ដែលរត់គេចខ្លួនឆ្ពោះទៅកាន់ភាគខាងជើងទីក្រុង Hawija និងឆ្ពោះទៅកាន់តំបន់ al-Zab។ ក្នុងប្រតិបត្តិការនេះបានសម្លាប់ពួកសកម្មប្រយុទ្ធ២នាក់ ខណៈ៨នាក់ផ្សេងទៀតបានចាប់ខ្លួន។ គួរបញ្ជាក់ថាយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងទ័ពប៉ារ៉ា និងកងកម្លាំងសម្ព័ន្ធមិត្តបានប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធចាប់តាំងពីខែតុលាឆ្នាំ២០១៦មកម្លេះ នៅពេលដែលក្រុមនេះបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេចេញពីរាជធានីម៉ូស៊ូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here