ស្ត្រីម្នាក់ស្លាប់ខណៈប្តី និងកូនស្រីរងរបួសនៅក្នុងហេតុការបំផ្ទុះគ្រាប់បង្កៃក្នុងផ្ទះក្នុងខេត្ត Anbar

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧

ស្ត្រីម្នាក់ស្លាប់ខណៈប្តី និងកូនស្រីរបស់នាងរងរបួសដោយសារគ្រាប់បែកបង្កៃដែលបានដាក់នៅក្នុងផ្ទះផ្ទុះឡើងក្នុងខេត្ត Anbar។ លោក Aref al-Shaalan សមាជិកក្រុមប្រឹក្សាក្រុងបានប្រាប់សារព័ត៌មាន AlSumaria ថាគ្រាប់បែកបង្កៃមួយគ្រាប់ដែលបានដាក់ក្នុងផ្ទះផ្ទុះឡើងនៅថ្ងៃនេះខណៈក្រុមគ្រួសារដែលរស់នៅក្នុងផ្ទះនោះបានវិលត្រលប់មកភូមិ al Butaya ភាគខាងកើតទីក្រុង Karma វិញ។ លោក Aref al-Shaalan ប្រាប់ឲ្យដឹងទៀតថាគ្រាប់បែកនេះបានផ្ទុះនៅពេលដែលក្រុមគ្រួសាររងគ្រោះបោសសម្អាត់ផ្ទះ។ គួរបញ្ជាក់ថារដ្ឋធានីក្នុងប្រទេសអ៊ីរ៉ាក់ត្រូវបានមើលឃើញថាមានការបំផ្ទុះគ្រាប់បែកស្ទើរតែរៀងរាល់ថ្ងៃ និងការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងសមាជិកសន្តិសុខ ទាហាន និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដណ្ដើមយកការកាន់កាប់លើតំបន់មួយចំនួនដែលស្ថិតនៅក្រោមការកាន់កាប់របស់រដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here