ក្មេងស្រីវ័យ១៧ឆ្នាំជនជាតិដាណឺម៉ាកម្នាក់ជាប់គុក៨ឆ្នាំពីបទរៀបចំគម្រោងវាយប្រហារដោយគ្រាប់បែកនៅសាលា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧

ក្មេងស្រីជនជាតិដាណឺម៉ាកម្នាក់ដែលជាប់ចោទពីបទរៀបចំផែនការវាយប្រហារគ្រាប់បែកមកលើសាលារៀន២កន្លែងកាលពីនាងមានអាយុ១៥ឆ្នាំនោះត្រូវជាប់ពន្ធនាគារ២ឆ្នាំបន្ថែមទៀតបន្ទាប់ពីការសារភាពទោសរបស់នាង។ នាងអះអាងថានាងចាប់អារម្មណ៍ក្រុមឧទ្ទាម ISIS ព្រោះនាងគិតថាអ្វីដែលពួកនេះធ្វើគឺ “គួរឲ្យរំភើប”។ ក្មេងស្រីនេះមានឈ្មោះ Natascha Colding-Olsen មកពីទីក្រុង Kundby ទំនងហាក់ដូចជាមិនមែនរស់នៅក្នុងជីវិតជាក្មេងស្រីវ័យជំទង់ធម្មតាទេបន្ទាប់ពីនាងក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៏កាលពីឆ្នាំ ២០១៦។ ក្មេងស្រីរូបនេះត្រូវចាប់ខ្លួន និងចោទប្រកាន់ពីបទរៀបចំផែនការវាយប្រហារមកលើសាលារៀនបន្ទាប់ពីខ្លួនបានទិញនូវសារធាតុគីមីជាច្រើនសម្រាប់ផលិតគ្រាប់បែក។ គួរបញ្ជាក់ផងដែរថានាងបានក្លាយជាស្ត្រីទីមួយនៅក្នុងប្រវត្តិសាស្រ្តដាណឺម៉ាកដែលជាប់ចោទពីបទអំពើភេរវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here