ប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងដែលមានកម្រិតខ្ពស់បំផុត

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក James Mattis និយាយថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបដែលមានកម្រិតខ្ពស់បំផុត និងបង្កការគំរាមកំហែង ទូទាំងពិភពលោក។ មីស៊ីលបានបាញ់បង្ហោះកាលពីព្រឹកថ្ងៃពុធ ហើយធ្លាក់នៅក្នុងដែនទឹករបស់ជប៉ុន។ យោងតាមយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថាវាបានឈានដល់កម្ពស់៤,៥០០គីឡូម៉ែត្រ (២, ៨០០ម៉ាយល៍) និងហោះ ៩៦០គីឡូម៉ែត្រ។ នេះជាការធ្វើតេស្តចុងក្រោយបង្អស់នៅក្នុងការធ្វើតេស្តអាវុធ ដែលបានបង្កើនភាពតានតឹង។ ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងកាលពីខែកញ្ញា។ ការសាកល្បងនុយក្លេអ៊ែរលើកទី៦របស់ប្រទេសកូរ៉េខាងជើងនៅខែនោះផងដែរ។ ប្រទេសកូរ៉េខាងជើងបានបន្តអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនទោះបីជាមានការថ្កោលទោស និងទណ្ឌកម្មសកលក៏ដោយ។ សូមបញ្ជាក់ថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងកោះប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការបាញ់សាកល្បងចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here