ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៧
ព្រះរាជអាជ្ញាប្រទេសទួរគីចេញដីកាឃុំឃាំងមនុស្ស៣៦០នាក់នៅក្នុងប្រតិបត្តិការថ្មីមួយប្រឆាំងនឹងអ្នកគាំទ្ររបស់គ្រូគង្វាល Fethullah Gulen ដែលលោកគ្រូនោះនៅក្នុងប្រទេសអាមេរិក។ យោងតាមប្រភពសារព័ត៌មាន Reuters ដកស្រង់ប្រភពពី CNN Turk និងប្រភពរាយការណ៍ផ្សេងទៀតថាប្រតិបត្តិការនេះគេធ្វើនៅក្រុង Istanbul ហើយមនុស្សដែលត្រូវចាប់ខ្លួនចំនួន៣៤៣នាក់ គឺជាទាហាន។ ក្រុង Ankara ចោទប្រកាន់លោក Fethullah Gulen ប៉ុនប៉ងរៀបចំធ្វើរដ្ឋប្រហារនៅឆ្នាំមុន ប៉ុន្តែបុព្វជិតរូបនេះបដិសេធការចោទប្រកាន់នេះ៕