នាយករដ្ឋមន្ត្រីអង់គ្លេសទៅធ្វើទស្សនកិច្ចនៅអ៊ីរ៉ាក់ និងជួបនាយករដ្ឋមន្ត្រី Abadi នៅទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៧

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ជួបជាមួយសមភាគីអ៊ីរ៉ាក់លោកស្រី Haider al-Abadi នៅទីក្រុងបាកដាដនៅថ្ងៃពុធនេះបើយោងតាមប្រភពរបស់អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ាក់។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីទៅកាន់ប្រទេសអ៊ីរ៉ាក់ចាប់តាំងពីលោកស្រីឡើងកាន់អំណាចកាលពីឆ្នាំមុន។ រដ្ឋាភិបាលអង់គ្លេសមានប្រសាសន៍នៅខែកញ្ញាថាមានទាហានអង់គ្លេសប្រមាណជា៦០០នាក់នៅលើទឹកដីអ៊ីរ៉ាក់។ លោកស្រី Theresa May មានប្រសាសន៍ថាលោកស្រីនឹងបន្តគាំទ្រអ៊ីរ៉ាក់លើវិស័យផ្សេងៗទៀត។ លោក Abadi មានប្រសាសន៍ថាទំនាក់ទំនងប្រទេសអ៊ីរ៉ាក់ និងអង់គ្លេសមានលក្ខណៈប្រសើរឡើងជាពិសេសនៅក្នុងវិស័យប្រឆាំងនឹងអំពើភេរវកម្មនេះបើយោងតាមការរាយការណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here