ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០១៧
មន្រ្តីប្រឆាំងភេរវកម្មជឿថាពួកគេបានរារាំងការវាយប្រហារនៅប្រទេសអង់គ្លេសបន្ទាប់ពីប៉ូលិសប្រដាប់អាវុធចាប់ខ្លួនបុរស២នាក់កាលពីថ្ងៃអង្គារ។ ជនសង្ស័យទី១ចាប់ខ្លួននៅទីក្រុងឡុងដ៍ហើយទី២នៅទីក្រុង Birmingham។ ជនសង្ស័យទាំង២មានអាយុចាប់ពី២០ឆ្នាំដល់២១ឆ្នាំជាប់ពាក់ព័ន្ធនឹងការរៀបចំនិងជំរុញភេរវកម្មដែលផ្ទុយនឹងបទបញ្ញាតផ្នែកទី៤០នៃច្បាប់ភេរវកម្មឆ្នាំ២០០០។ យោងតាមមន្រ្តីប្រឆាំងភេរវកម្មចក្រភពអង់គ្លេសទប់ស្កាត់ការវាយប្រហារ៩កន្លែងចាប់តាំងពីឆ្នាំ២០១៣មករហូតដល់ថ្ងៃ២១ខែមីនាឆ្នាំ២០១៧។ ទោះជាយ៉ាងណាទីតាំងចំនួន៤មិនបានរកឃើញ និងបង្កឱ្យមានការវាយប្រហារនៅ Westminster Manchester Arena, London Bridge, Borough Market និង Finsbury Park។ ការវាយប្រហារភេរវកម្មចុងក្រោយបំផុតរបស់អង់គ្លេសធ្វើឡើងនៅស្ថានីយ៍ Parsons Green Tube។ ការបំផ្ទុះនៅសង្កាត់ក្រោមដីមួយនៅពាក់កណ្តាលខែកញ្ញាតែមិនបង្កឱ្យស្លាប់ដោយសារគ្រាប់បែកមិនផ្ទុះ។
ប៉ូលិសក្រុង Metropolitan ចាប់ខ្លួនបុរសអាយុ២០ឆ្នាំម្នាក់នៅភាគខាងជើងទីក្រុងឡុងដ៏ និងបុរសអាយុ២១ឆ្នាំនៅភាគខាងលិច Birmingham នៅម៉ោង១៤:៥០នាទីដល់ម៉ោង១៦:៣០នាទីថ្ងៃទី២៨ខែវិច្ឆិកា។ ជនសង្ស័យទាំង២នាក់ត្រូវឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងក្រោមច្បាប់ភេរវកម្មនៅឯស្ថានីយ៍ប៉ូលិសភាគអាគ្នេយ៍ទីក្រុងឡុងដ៏។ ការស្វែងរកពត៌មានអាស័យដ្ឋានជនសង្ស័យកំពុងបន្តនៅតំបន់ទាំង២។ ផែនការឃោសនាដែលគេសង្ស័យថាជាការបំផុសគំនិតដោយរដ្ឋអ៊ីស្លាម (ISIS/ISIL) និងចាត់ទុកថាស្ថិតក្នុងចំណោមបញ្ហាធ្ងន់ធ្ងរជាងគេនៅឆ្នាំនេះ៕