ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧
ការបាត់បង់ Caliphate ធ្វើឱ្យរដ្ឋអ៊ីស្លាមមានស្ថានភាពរឹតតែធ្ងន់ធ្ងរឡើង ប៉ុន្តែការគំរាមកំហែងភេរវកម្មដែលបង្កឡើងដោយក្រុមជ្រុលនិយមមិនទាន់បញ្ចប់នៅឡើយទេ។ លោក Gilles de Kerchove ប្រាប់ភ្នាក់ងារ AP ថាពុំមានពួកយុទ្ធជន IS វិលត្រឡប់ទៅអឺរ៉ុបវិញដូចដែលមនុស្សជាច្រើនមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងក្រោយពីបាត់បង់ទឹកដីរបស់ក្រុមនេះនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ ទោះជាយ៉ាងណាក៏ដោយមនុស្សដែលបានបំផុសគំនិតមនោគមន៍វិជ្ជានៅតែជាមូលហេតុនៃការគំរាមកំហែង ហើយក្រុមនេះទំនងជានឹងដណ្ដើមយកនៅផ្នែកផ្សេងទៀតនៃពិភពលោកជាមួយនឹងអភិបាលទន់ខ្សោយដូចជានៅប្រទេសលីប៊ីឬអាហ្វហ្គានីស្ថាន៕