ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧
អង្គការសហប្រជាជាតិអំពាវនាវដល់អ្នកជំងឺ៥០០នាក់ឲ្យជម្លៀសខ្លួនជាបន្ទាន់ចេញពីតំបន់ Ghouta នៅភាគខាងកើតប្រទេសស៊ីរីនៅថ្ងៃព្រហស្បតិ៍នេះ។ នៅទីនោះគឺជាផ្នែកមួយដែលឧទ្ទាមកាន់កាប់ចុងក្រោយ។ លោក Jan Egeland ទីប្រឹក្សាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរីនិយាយនៅក្រុងហ្សឺណែវថាត្រូវតែមានការជម្លៀសបន្ទាន់ចំពោះអ្នកដែលស្ថិតក្នុងការថែរទាំវេជ្ជសាស្ត្រ៥០០នាក់នៅតំបន់ភាគខាងកើតទីក្រុង Damascus។ លោកមានប្រសាសន៍ថាក្នុងរយៈពេល២ខែនេះមិនទាន់មានការជម្លៀសនរណាម្នាក់ចេញពីតំបន់នោះទេ។ លោកបន្ថែមថាប្រសិនបើពុំមានការជម្លៀសពួកគេចេញនោះទេពួកគេភាគច្រើននឹងស្លាប់៕
