រកឃើញឃ្លាំងលាក់គ្រឿងផ្ទុះដ៏ធំ និងគ្រាប់កាំភ្លើងធំ Mortar នៅរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧

មេបញ្ជាការយោធាអ៊ីរ៉ាក់និយាយថាកងកម្លាំងអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍នេះបានរកឃើញឃ្លាំងលាក់គ្រឿងផ្ទុះដ៏ធំមួយកន្លែង និងគ្រាប់កាំភ្លើងធំ Mortar នៅភាគខាងត្បូងរដ្ឋធានីបាដាដ។ បញ្ជាការដ្ឋានប្រតិបត្តិការអ៊ីរ៉ាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាកងទ័ពអ៊ីរ៉ាក់ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងស្វែងរកពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានរកឃើញគ្រឿងផ្ទុះចំនួន៤២គ្រាប់ និងគ្រាប់កាំភ្លើងធំ Mortar ចំនួន៧គ្រាប់នៅភាគខាងត្បូរដ្ឋធានីរបស់អ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍ក៏បានឲ្យដឹងទៀតថាកងទ័ពបានចាប់ខ្លួនជនក្រៅច្បាប់ជាច្រើននាក់ដែលរងការចោទប្រកាន់លើបទព្រហ្មទណ្ឌ និងភេរវកម្ម។ គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសនេះបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមានឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនិកាយស៊ុននីដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here