ជនស៊ីវិល២នាក់រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅភាគខាងលិចរដ្ឋធានីបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧

ប្រភពសន្តិសុខមួយបានប្រាប់គេហទំព័រ SNG កាលពីថ្ងៃព្រហស្បតិ៍នេះថាជនស៊ីវិល២នាក់រងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកស្ថិតនៅភាគខាងលិចរដ្ឋធានីបាកដាដ។ ប្រភពបាននិយាយថាគ្រាប់ដែលបានដាក់នៅតាមដងផ្លូវបានផ្ទុះឡើងនៅក្នុងទីក្រុង Abu Ghraib ភាគខាងលិចរដ្ឋធានីបាដាដបណ្តាលឲ្យជនស៊ីវិល២នាក់រងរបួស។ ប្រភពបានឲ្យដឹងទៀតថាកងកម្លាំងសន្តិសុខបានបិទកន្លែងកើតហេតុខណៈរថយន្តសង្គ្រោះបានដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។ គួរបញ្ជាក់ថាការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៣លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបានធ្វើឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការងារសម្របសម្រួលកិច្ចការមនុស្សធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here