ទាហានអ៊ីស្រាអែលត្រូវគេចាក់សម្លាប់ក្នុងការវាយប្រហារភេរវកម្ម

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៧

តាមសេចក្តីរាយការណ៍ទាហានម្នាក់ត្រូវគេចាក់សម្លាប់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលក្នុងការវាយប្រហារភេរវកម្ម។ ខណៈដែលលោក Sgt Ron Isaac Kukia អាយុ១៩ឆ្នាំត្រូវគេសម្លាប់នៅចំណតរថយន្តក្រុងមួយក្នុងទីក្រុង Arad កាលពីយប់ថ្ងៃព្រហស្បតិ៍។ ទទឹមនឹងនេះកម្លាំងសន្តិសុខកំពុងស្វែងរកអ្នកវាយប្រហារករណីនេះផងដែរ។ ចំពោះការវាយប្រហារនេះបានកើតឡើងចំពេលមានភាពតានតឹងបន្ទាប់ពីជនជាតិប៉ាឡេស្ទីនត្រូវបានបាញ់សម្លាប់ដោយអ្នកតាំងលំនៅដ្ឋានជនជាតិអ៊ីស្រាអែលនៅក្នុងតំបន់ West Bank កាលពីថ្ងៃព្រហស្បតិ៍។ គួររំលឹកផងដែរថាអ៊ីស្រាអែលក៏វាយប្រហារតំបន់ Gaza Strip ដើម្បីសងសឹកចំពោះកាំភ្លើងត្បាល់។ ប៉ូលិស និងកងទ័ពរាប់រយនាក់ត្រូវបានដាក់ពង្រាយនៅជុំវិញក្រុង Arad ហើយការបិទផ្លូវធ្វើឡើងក្នុងគោលបំណងតាមចាប់ជនសង្ស័យ។ សូមបញ្ជាក់ថាអ្នកនាំពាក្យប៉ូលិសលោក Micky Rosenfeld និយាយថាទិសដៅសំខាន់នៃការស៊ើបអង្កេតគឺអាចជាការវាយប្រហារភេរវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here