មនុស្ស៩នាក់ស្លាប់ខណៈពួកតាលីបង់ក្លែងបន្លំខ្លួនក្នុងការវាយប្រហារមួយនៅមហាវិទ្យាល័យប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៧

ក្រុមមន្ត្រីប៉ូលិស និងមន្ទីរពេទ្យនិយាយថាខ្មាន់កាំភ្លើងតាលីបង់ប៉ាគីស្ថានក្លែងបន្លំខ្លួនចូលវាយប្រហារនៅបរិវេណមហាវិទ្យាល័យកសិកម្មមួយនៅប៉ាគីស្ថានកាលពីថ្ងៃសុក្រនេះដោយសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងរងរបួសមនុស្ស៣៥នាក់ផ្សេងទៀត។ កម្លាំងសារព័ត៌មានយោធានិយាយថាប៉ូលិស និងកងទ័ពត្រូវគេហៅទៅកន្លែងកើតហេតុដើម្បីមើលទៅលើព្រឹត្តិការណ៍នៃការវាយប្រហារទាំងអស់នៅវិទ្យាស្ថានបណ្តុះបណ្តាលកសិកម្មនៅភាគពាយ័ព្យនៃទីក្រុង Peshawar ប្រមាណជា២ម៉ោងក្នុងការវាយប្រហារនេះ។ ពួកតាលីបង់ប៉ាគីស្ថានអះអាងទទួលខុសត្រូវដោយនិយាយនៅក្នុងសារមួយពីអ្នកនាំពាក្យលោក Mohammad Khorasani ថាពួកគេតម្រង់គោលដៅលើផ្ទះសុវត្ថិភាពមួយរបស់ភ្នាក់ងារស៊ើបការណ៍អន្តរសេវាកម្មរបស់យោធា។ ប្រមុខប៉ូលិសក្រុង Peshawar លោក Tahir Khan និយាយថាខ្មាន់កាំភ្លើងមកដល់បរិវេណសាលាក្លែងបន្លំសម្លៀកបំពាក់ដែលស្រ្តីជាច្រើនពាក់នៅក្នុងតំបន់នេះ។ គាត់និយាយថាពួកគេបាញ់ និងរងរបួសអ្នកយាមម្នាក់មុនពេលចូលក្នុងបរិវេណសាលានេះ។ និស្សិតរងរបួសម្នាក់ Ahteshan ul-haq ប្រាប់រ៉យទ័រថានៅក្នុងផ្ទះនិស្សិតនេះមានចំនួន៤០០នាក់ប៉ុន្តែសិស្សជាច្រើនទៅផ្ទះសម្រាប់ថ្ងៃបុណ្យឈប់សម្រាករយៈពេលយូរ ហើយមានតែសិស្សចំនួន១២០នាក់ប៉ុណ្ណោះដែលនៅសល់។ លោកនិយាយថា “យើងកំពុងដេកលក់នៅពេលយើងលឺគ្រាប់កាំភ្លើង ហើយខ្ញុំបានក្រោកឈរឡើងហើយក្នុងរយៈពេលប៉ុន្មាននាទីអ្នករាល់គ្នារត់ ហើយស្រែកថាពួកតាលីបង់ចាប់ផ្តើមការវាយប្រហារ”។ ក្រោយមកពួកតាលីបង់ប៉ាគីស្ថានបញ្ចេញវីដេអូបង្ហាញពីការវាយប្រហារនេះ។ នៅក្នុងនោះខ្មាន់កាំភ្លើងម្នាក់រត់ចូលទៅក្នុងអគារមួយស្រែកថា “Allahu Akbar!” និងបាញ់កាំភ្លើងរបស់គាត់សំដៅបន្ទប់សិស្ស។ ពួកសកម្មប្រយុទ្ធក៏ចេញរូបថតរបស់ពួកអ្នកវាយប្រហារដែលពួកគេមកពីតំបន់ Swat Valley ច្រៀងជាមួយនឹងមេដឹកនាំលោក Mullah Fazlullah មុនពេលបេសកកម្មរបស់ពួកគេចាប់ផ្តើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here