កិច្ចព្រមព្រៀងរបស់លោក Flynn មានលក្ខខណៈស្របច្បាប់ ជុំវិញបញ្ហាទំនាក់ទំនងរវាងលោក ត្រាំ និងរុស្ស៊ី

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០១៧

លោក ដូណាល់ ត្រាំ ឆ្លើយតបទៅនឹងការលើកទឹកចិត្តរបស់អតីតទីប្រឹក្សាសន្តិសុខជាតិលោក Michael Flynn ដោយនិយាយថាសកម្មភាពរបស់លោក Flynn ជាសមាជិកម្នាក់នៃក្រុមផ្លាស់ប្តូរមួយដែលមានលក្ខណៈស្របច្បាប់។ ខណៈដែលលោក Flynn បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការសហការជាមួយការស៊ើបអង្កេតស្តីពីការឃុបឃិតជាមួយរុស្ស៊ី។ កិច្ចព្រមព្រៀងនេះ មានការចោទប្រកាន់តិចជាងមុន និងគេរំពឹងទុកថាលោកអាចនឹងមានភស្តុតាងចោទប្រកាន់ជាច្រើនទៀតផង។ ទទឹមនឹងនេះលោកប្រធានាធិបតីបានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថាលោកគ្មានអ្វីដែលត្រូវលាក់បាំងនោះទេ។ គួររំលឹកផងដែរថាលោក Flynn សហការជាមួយមេធាវីជាពិសេសលោក Robert Mueller ដែលកំពុងដឹកនាំការស៊ើបអង្កេតលើទំនាក់ទំនងរវាងយុទ្ធនាការរបស់ត្រាំ និងរុស្ស៊ីមុនការបោះឆ្នោតឆ្នាំ២០១៦។ សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍មួយថ្ងៃបន្ទាប់ពីការចោទប្រកាន់របស់លោក Flynn បានលេចឡើងថាភ្នាក់ងារ FBI ជើងចាស់ត្រូវបានបណ្តេញចេញពីក្រុមរបស់លោក Mueller បន្ទាប់ពីការរកឃើញថា​លោកបានផ្ញើសារប្រឆាំងជាមួយនឹងលោក ត្រាំ។ ហើយលោក Peter Strzok ក៏ត្រូវបានដកចេញពីការស៊ើបអង្កេតនៅក្នុងរដូវក្តៅផងដែរនេះយោងតាមសម្តីអ្នកនាំពាក្យរបស់ការិយាល័យប្រឹក្សាយោបល់ពិសេសប្រាប់កាសែត New York Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here