ភរិយា និងកូនរបស់យុទ្ធជន ISIS ត្រូវតែកំណត់អត្តសញ្ញាណជាយុទ្ធជនជីហាដដ៏គ្រោះថ្នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០១៧

យុទ្ធជនជាច្រើនធ្វើដំណើរចូលរួមជាមួយភេវករ ISIS មិនទាន់ត្រលប់ចូលស្រុក ជាកត្តាបណ្តាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើករណីមួយផ្សេងទៀតនេះបើយោងតាមប្រភពពីភ្នាក់ងារចារកម្មក្នុងស្រុករបស់អាឡឺម៉ង់។ លោក Hans-Georg Maassen បង្ហាញពីការព្រួយបារម្ភខ្លាំងបំផុតចំពោះការគំរាមកំហែងពីភរិយា និងកូនៗរបស់យុទ្ធជន ISIS។ សាលានៅតំបន់ដែលក្រុមឧទ្ទាមកាន់កាប់លាងខួរក្បាល និងបញ្ចូលមនោគមទៅឲ្យក្មេងៗជាច្រើន ហើយអាចបង្ករជាបញ្ហាព្រោះកុមារខ្លះ និងក្មេងជំទង់មួយចំនួនជាភ្នាក់ងារគ្រោះថ្នាក់នេះបើតាមលោក Maassen និយាយព្រមាននៅថ្ងៃអាទិត្យ។ ISIS ចាប់ផ្តើមការបះបោរនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីនៅក្នុងឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមកពួកជីហាដអាលហ្ស៊ីរីប្រមាណជា៩៥០នាក់ដែលក្នុងនោះមាន២០ភាគរយជាស្ត្រីធ្វើដំណើរទៅប្រទេស Leven ក្នុងការប្រយុទ្ធដើម្បីក្រុមអ៊ីស្លាមនេះបើតាមរបាយការណ៍របស់ Deutsche Welle។ មនុស្សប្រមាណជា១ភាគ៣នៃអ្នកប្រយុទ្ធនៅអាឡឺម៉ង់ទាំង៩៥០នាក់នេះត្រលប់ទៅផ្ទះវិញ ហើយពួកគេភាគច្រើនជាស្ត្រី និងកុមារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here