ជម្លោះនៅយេម៉ែន៖ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតស្វាគមន៍ចំពោះកិច្ចចរចាជាមួយនឹងលោក Saleh

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍បាននិយាយថាការសម្រេចចិត្តដើម្បីនាំមុខ និងរួមជាមួយប្រជាជនរបស់ពួកគេនឹងដោះលែងយេម៉ែនពីពួកសកម្មប្រយុទ្ធស្មោះត្រង់ចំពោះប្រទេសអ៊ីរ៉ង់។ ទទឹមនឹងនេះផងដែរលោក Saleh និយាយថាលោកនឹងត្រៀមខ្លួនរួចរាល់ដើម្បីបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រសិនបើក្រុមចម្រុះបង្កើនការទប់ស្កាត់ និងបញ្ឈប់ការវាយប្រហាររបស់ខ្លួន។ ប៉ុន្តែរហូតដល់សប្តាហ៍នេះក្រុមឧទ្ទាម Houthis ដែលជាសម្ព័ន្ធមិត្តរបស់គាត់បានចោទប្រកាន់គាត់ថាជាអ្នកក្បត់ជាតិទៅវិញ។ ខណៈដែលលោក Abdul Malik al-Houthi មេដឹកនាំក្រុមនេះបានចោទប្រកាន់លោក Saleh ថាចងសម្ព័ន្ធភាពជាមួយពួក Saudis ដែលគួរឱ្យសង្ស័យ ប៉ុន្តែពេលនេះវាជាការពិតជាក់ស្តែងហើយ។ លោកក៏បានបន្តទៀតថាកុំបន្តទៀតព្រោះទង្វើនេះជាទង្វើក្បត់ដែលអៀនខ្មាស់បំផុត។ គួររំលឹកផងដែរថាការប៉ះទង្គិចគ្នារវាងកងកម្លាំងរបស់លោក Saleh និងអ្នកប្រយុទ្ធ Houthis បានបន្តអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងរដ្ឋធានីសាណា។ ហើយការប៉ះទង្គិចនេះបានបង្កឱ្យមានមនុស្សរាប់សិបនាក់ស្លាប់ និងរាប់រយនាក់ទៀតរងរបួស។ សូមបញ្ជាក់ផងដែរថាក្រុម Houthis គាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែជាសម្ព័ន្ធមិត្តរបស់លោក Saleh ប្រឆាំងនឹងរដ្ឋាភិបាលទទួលស្គាល់ជាអន្តរជាតិរបស់ប្រធានាធិបតី Abdrabbuh Mansour Hadi ចាប់តាំងពីឆ្នាំ២០១៤មកម្លេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here