មនុស្ស១០នាក់ត្រូវឃាត់ខ្លួនដើម្បីស៊ើបអង្កេតក្នុងករណីបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០១៧

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ១០នាក់នៅថ្ងៃចន្ទដើម្បីស៊ើបអង្កេតលើករណី ឃាតកម្មបំផ្ទុះគ្រាប់បែកក្នុងរថយន្តរបស់អ្នកកាសែតស៊ើបអង្កេតឈ្មោះ Daphne Caruana Galizia។ ការបំផ្ទុះគ្រាប់បែកកើតឡើងនៅថ្ងៃទី១៦ ខែតុលា នេះបើយោងតាមប្រភពព័ត៌មានពីនាយករដ្ឋមន្រ្តីប្រទេស Malta។ លោក Joseph Muscat មានប្រសាសន៍ថាសមត្ថកិច្ចចាប់ខ្លួនពលរដ្ឋអ៊ីស្លាម៨នាក់នៅព្រឹកថ្ងៃចន្ទដោយសង្ស័យថាពួកគេជាប់ពាក់ព័ន្ធនឹងការធ្វើឃាតអ្នកស្រី Caruana Galizia។ មិនយូរប៉ុន្មានគាត់បង្ហោះព័ត៌មានបន្ថែមថា សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ផ្សេងទៀត។ ប្រភពប៉ូលិសនិយាយថា មនុស្ស២នាក់ក្រោយនេះជាជនជាតិ Maltese។ ការចាប់ខ្លួននេះធ្វើឡើងនៅក្នុងប្រតិបត្តិការសហការគ្នាមួយដែលមានការសម្របសម្រួលរវាងមន្រ្តីប៉ូលិស កងកម្លាំងប្រដាប់អាវុធ និងសេវាសន្តិសុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here