ក្រុមសកម្មប្រយុទ្ឋ Houthis អះអាងកាន់កាប់រដ្ឋធានីយេម៉ែនខណៈប្រធានាធិបតីអំពាវនាវឲ្យ “ប្រជាជនទាំងអស់” ក្រោកឈរប្រឆាំង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០១៧

យោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃឲ្យដឹងថារដ្ឋធានីប្រទេសយេម៉ែន សាណា ត្រូវគេរាយការណ៍ថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធ Houthi។ ក្រុមនេះវាយដណ្តើមយកក្រុង បន្ទាប់ពីការស្លាប់របស់អតីតប្រធានាធិបតី Ali Abdullah Saleh។ យោងតាមព័ត៌មានពីក្រសួងដែលគ្រប់គ្រងដោយក្រុម Houthi និយាយថាអតីតប្រធានាធិបតីលោក Saleh ដែលប្រកាស់ផ្តាច់សម្ព័ន្ធភាពជាមួយក្រុម Houthis កាលពីថ្ងៃអាទិត្យនោះត្រូវសម្លាប់ខណៈពេលព្យាយាមភៀសខ្លួនគេចចេញពីរដ្ឋធានី។ ប្រភពថាអតីតសម្ព័ន្ធមិត្តរបស់ពួកគេ “បង្កើតភាពវឹកវរដោយធ្វើការជាមួយពួកសកម្មប្រយុទ្ធឈ្លានពាន” នៅក្នុងប្រទេស និងជួយដល់ពួកសកម្មប្រយុទ្ធជ្រុលនិយម។ យោងតាមការចោទប្រកាន់ថាអតីតមេដឹកនាំក្បត់ និងធ្វើឲ្យមានភាពចលាចលក្នុងប្រទេស កងកម្លាំង Houthi បានបញ្ចប់ “វិបត្តិនេះ” ដោយសម្លាប់អតីតប្រធានាធិបតីរូបនេះរួចគ្រប់គ្រង “ទីតាំងទាំងអស់”។ របាយការណ៍ខ្លះឲ្យដឹងថាកូនប្រុសច្បងរបស់អតីតប្រធានាធិបតី Ahmad Saleh ដែលជាអ្នកស្នងតំណែងពីឪពុកនោះទំនងត្រូវគេចាប់ខ្លួន

LEAVE A REPLY

Please enter your comment!
Please enter your name here