រុស្ស៊ីជួយគាំទ្រ និងសម្របសម្រួលឃើដស៊ីរីដឹកនាំប្រយុទ្ធប្រឆាំងក្រុម ISIS នៅខាងកើត Euphrates

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៧

យន្តហោះចម្បាំងរុស្ស៊ីកំពុងជួយក្រុមឃើដស៊ីរីប្រយុទ្ធនឹងកាកសំណល់នៃក្រុមរដ្ឋអ៊ីស្លាម (ISIS-ISIL) នៅភាគខាងកើត Euphrates ដើម្បីឱ្យកងជីវពលមូលដ្ឋាន និងក្រុមជនជាតិភាគតិចអាចស្តារតំបន់ឡើងវិញ និងស្ថិរភាពនយោបាយជាមួយក្រុងដាម៉ាស់។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារតំបន់ទន់ខ្សោយធានានូវបូរណភាពដែនដីប្រទេសស៊ីរី គណៈប្រតិភូយោធារុស្ស៊ីជួបជាមួយអ្នកតំណាង២៣រូបនៃក្រុមជនជាតិភាគតិចដែលរស់នៅភាគខាងកើត Euphrates។ កិច្ចប្រជុំនេះធ្វើឡើងនៅក្នុងទីក្រុង Al-Salihiyah កាលពីថ្ងៃអាទិត្យរួមមានមន្ត្រីនៃកងទ័ពការពារប្រជាជនឃើដ (YPG) ផងដែរ។ ជនជាតិឃើដថ្មីៗនេះត្រូវក្រុងវ៉ាស៊ីនតោនបោះបង់ចោលថ្វីបើមានការគាំទ្រដោយកងកម្លាំងយោធាប្រជាធិបតេយ្យស៊ីរីដឹកនាំដោយអាមេរិក (SDF) ក៏ដោយ។ ខណៈការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករអ៊ីស្លាមនៅដំណាក់កាលចុងក្រោយរបស់ខ្លួនកងកម្លាំងទ័ពអាកាសរុស្ស៊ីកំពុងធ្វើការជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដោះស្រាយនូវការវាយប្រហារចុងក្រោយដល់ពួកជីហាដនៅស៊ីរី។ យោងតាមក្រសួងការពារជាតិរុស្ស៊ីនិយាយថាអ្នកប្រយុទ្ធរុស្ស៊ីអនុវត្តលទ្ធផល៦៧២ករណី និងទម្លាក់គ្រាប់បែកលើចំនួន១,៤៥០គោលដៅដើម្បីគាំទ្រការវាយលុកកុលសម្ព័ន្ធ Euphrates ភាគខាងកើត និងកងជីវពលឃើដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here