ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១៧
ហេតុការណ៍បំផ្ទុះគ្រាប់បែកមួយកើតឡើងនៅទីក្រុង Homs ប្រទេសស៊ីរ៉ី។ ការផ្ទុះនោះកើតឡើងលើរថយន្តក្រុងសម្លាប់មនុស្ស៧នាក់ និងបង្ករឲ្យមនុស្ស៨នាក់រងរបួសនេះបើយោងតាមប្រភពសេចក្តីរាយការណ៍របស់ Reuters។ Reuters ប្រាប់ទូរទស្សន៍ Ikhbariya របស់រដ្ឋថាភ្នាក់ងារសន្តិសុខតាមប្រមាញ់ជនបង្កហេតុ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបញ្ជាក់ឱ្យដឹងថាគ្រាប់បែកផ្ទុះនៅលើឡានដឹកអ្នកដំណើរនៅក្នុងសង្កាត់ Akrama ក្នុងទីក្រុងដែលគ្រប់គ្រងដោយរដ្ឋ៕
