ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ២០១៧
វិមានក្រឹមឡាំងព្រួយបារម្ភអំពីស្ថានភាពនៅមជ្ឈឹមបូព៌ាប្រសិនបើក្រុងយេរូសាឡឹមត្រូវគេទទួលស្គាល់ថាជារដ្ឋធានីរបស់អ៊ីស្រាអែលនេះបើយោងតាមប្រភពអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov មានប្រសាសន៍នៅថ្ងៃពុធ។ លោក Peskov កត់សម្គាល់ថាបញ្ហានេះត្រូវគេលើកយកមកពិភាក្សាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទមួយរវាងប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន និងមេដឹកនាំប្រទេសប៉ាឡេស្ទីនលោក Mahmoud Abbas។ លោក Peskov បញ្ជាក់ថាមេដឹកនាំទាំង២សម្តែងការព្រួយបារម្ភដោយយល់ឃើញថាស្ថានការណ៍ និងការបំផ្លិចបំផ្លាញនឹងអាចកើតមាន៕