ប្រទេសជប៉ុនទិញមីស៊ីលដែលអាចបាញ់ប្រទេសកូរ៉េខាងជើងបាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៧

ប្រទេសជប៉ុននឹងទិញមីស៊ីលរយៈចម្ងាយមធ្យមដែលមានសមត្ថភាពវាយលុកប្រទេសកូរ៉េខាងជើង។ រដ្ឋមន្ត្រីការពារជាតិលោក Itunori Onodera មិនសំដៅទៅលើប្រទេសកូរ៉េខាងជើងនោះទេនៅពេលប្រកាសអំពីការទិញយកផែនការថ្មីនេះ ហើយលោកនិយាយថាមីស៊ីលថ្មីនេះប្រើប្រាស់សម្រាប់ការពារ ហើយជប៉ុននៅតែពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីវាយប្រហារមូលដ្ឋានសត្រូវណាមួយ។ លោក Onodera និយាយក្នុងសន្និសីទសារព័ត៌មានមួយថា “យើងគ្រោងនឹងដាក់បង្ហាញមីស៊ីល JSM ដែលនឹងបំពាក់នៅលើយន្តហោះប្រយុទ្ធ F-35A (បំបាំងកាយ) ដែលអាចបាញ់តបតទៅនឹងការគំរាមកំហែងរបស់សត្រូវ”។ លោកនិយាយថាប្រទេសជប៉ុនក៏កំពុងសម្លឹងមើលការដាក់ពង្រាយមីស៊ីលធុន (JASSM-ER) របស់យន្តហោះចម្បាំង F-15 ផងដែរ។ JSM រចនាឡើងដោយក្រុមហ៊ុនការពារជាតិ និងអវកាសរបស់ប្រទេសន័រវ៉េសដែលអាចបាញ់បានចម្ងាយ៥០០គីឡូម៉ែត្រ (៣១០ម៉ាយល៍)។ JASSM-ER អាចវាយលុកចំគោលដៅ១,០០០គីឡូម៉ែត្រ។ គម្រោងផែនការទិញនេះទំនងជាប្រឈមនឹងការរិះគន់ពីគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាជាពិសេសអ្នកនយោបាយដែលប្រុងប្រយ័ត្នចំពោះការបោះបង់សិទ្ធិរបស់ប្រទេសជប៉ុនក្នុងការធ្វើសង្រ្គាមដែលចែងក្នុងរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមលោកលើកទី២។ ការគំរាមកំហែងដែលកំពុងកើនឡើងដោយមីស៊ីលផ្លោងរបស់កូរ៉េខាងជើងជំរុញឱ្យមានការអំពាវនាវពីអ្នកនយោបាយរួមទាំងលោក Onodera ក្នុងការពង្រឹងយោធាឲ្យរឹងមាំដែលអាចរារាំងកូរ៉េខាងជើងពីការបាញ់បង្ហោះមីស៊ីលនេះ។ កម្លាំងមីស៊ីលរបស់ជប៉ុនត្រូវកំណត់ចំពោះគ្រាប់បែកប្រឆាំងយន្តហោះ និងគ្រាប់បែកប្រឆាំងនាវាដែលមានចម្ងាយតិចជាង៣០០គីឡូម៉ែត្រ (១៨៦ម៉ាយ)។ កាលពីពេលថ្មីៗនេះកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបជប៉ុន ហើយកាលពីសប្ដាហ៍មុននេះក៏សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបថ្មីកម្ពស់ជាង៤,០០០គីឡូម៉ែត្រមុនពេលដែលវាធ្លាក់ចូលទៅក្នុងសមុទ្រនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here