កូរ៉េខាងជើងប្រកាសជ័យជម្នះផ្នែកនយោបាយ និងយោធាលើអាមេរិកខណៈដែលអង្គការសហប្រជាជាតិកត់ត្រាពីសិទ្ធិមនុស្សរបស់ខ្លួន

0

ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៧

ប្រទេសកូរ៉េខាងជើងប្រកាសជ័យជម្នះខាងនយោបាយ និងយោធាលើសហរដ្ឋអាមេរិកហើយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនព្យាយាមបង្វែរការយកចិត្តទុកដាក់ពីការបរាជ័យរបស់ក្រុងព្យុងយ៉ាងតាមរយៈការរំលោភសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ។ កាលពីថ្ងៃចន្ទក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ពិភាក្សាអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសឯកោមួយនេះតាមសំណើរបស់សហរដ្ឋអាមេរិក អង់គ្លេស និងបារាំងរួមជាមួយសមាជិកមិនអចិន្ត្រៃយ៍ចំនួន៦ប្រទេសផ្សេងទៀត។ ការកោះប្រជុំនេះមានការជំទាស់ពីរុស្ស៊ី និងចិន។ ទីក្រុងប៉េកាំងអះអាងថាពេលវេលានៃកិច្ចប្រជុំនឹងធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតនៅក្នុងតំបន់។ កិច្ចប្រជុំនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីប Hwasong-15 កាលពីចុងខែវិច្ឆិកាដែលអះអាងថាអាចវាយប្រហារទឹកដីមួយភាគធំរបស់អាមេរិកបន្ទាប់ពីមានការពន្យារពេលជាង២ខែ។ ប្រទេសរុស្ស៊ីដែលជាអ្នកថ្កោលទោសចំពោះការបាញ់សាកល្បងបានស្តីបន្ទោសរដ្ឋធានីវ៉ាស៊ីនតោនថាកំពុងជំរុញឱ្យកូរ៉េខាងជើងធ្វើសកម្មភាពយ៉ាងព្រហើនជាមួយយោធាទ្រង់ទ្រាយធំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here