អ៊ីស្រាអែលចាប់ខ្លួនប្រជាជនប៉ាឡេស្ទីនប្រមាណជា៣០នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧

កងទ័ពអ៊ីស្រាអែលធ្វើការវាយឆ្មក់នៅតំបន់ West Bank នៅយប់ថ្ងៃអង្គារ និងចាប់ខ្លួនជនជាតិប៉ាឡេស្ទីន៣២នាក់ពីបទសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពអំពើភេរវកម្ម និងកុបកម្មហិង្សានេះបើយោងតាមសេចក្តីរាយការណ៍ពីកាសែតអ៊ីស្រាអែលថាម។ ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួននៅ Ramallah គឺមានលោក Sheikh Hassan Yousef ជាមេដឹកនាំក្រុម Hamas នៅ West Bank នេះបើយោងតាមប្រភពសេវាកម្មសន្តិសុខ Shin Bet។ អ្នកដែលកងទ័ពអ៊ីស្រាអែលចាប់ខ្លួនទាំងអស់ជាប់សង្ស័យថាចូលរួមក្នុងការលើកកម្ពស់ និងជំរុញសកម្មភាពក្រុម Hamas នៅតំបន់ West Bank។ នៅសប្តាហ៍មុនក្រុម Hamas អំពាវនាវឱ្យមានការបះបោរលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទទួលស្គាល់ក្រុងយេរូសាឡឹមដែលជារដ្ឋធានីរបស់អ៊ីស្រាអែល៕

Israel 14-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here