ប្រធានាធិបតីបារាំងលោក Macron៖ កងកម្លាំងអាហ្វ្រិចថ្មីនឹងឈ្នះលើភេរវករ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០១៧

ប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថាកម្លាំង Barkhane ប្រឆាំងភេវរកម្មចំនួន៤ពាន់នាក់របស់បារាំងនៅតំបន់ Sahel អាហ្វ្រិច នឹងធ្វើការជាមួយកងកម្លាំងអាហ្វ្រិចថ្មីដើម្បីយកជ័យជម្នះលើការប្រឆាំងនឹងពួកជ្រុលនិយមជីហាដនៅក្នុងពាក់កណ្តាលឆ្នាំ២០១៨។ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាហ្វ្រិច និងអឺរ៉ុបលោក Macron មានប្រសាសន៍ថាត្រូវតែយកឈ្នះលើសង្គ្រាមប្រឆាំងភេរវកម្មនៅក្នុងតំបន់ Sahel ក្រោយពីទទួលបានជ័យជម្នះរបស់យោធានៅអ៊ីរ៉ាក់ និងស៊ីរី។ មេដឹកនាំប្រទេសទាំង៥ដែលចូលរួមក្នុងកម្លាំងក្រុម Sa-5 មានដូចជាប្រទេស Mali, Niger, Burkina Faso, Mauritania និង Chad ចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃពុធ។ យោងតាមប្រសាសន៍លោក Macron បញ្ជាក់ឱ្យដឹងថាកងកម្លាំងយោធាអាហ្រ្វិចនឹងកើនដល់៥,០០០នាក់នៅឆ្នាំក្រោយតាមការគ្រោងទុក៕

France 14-12-17

LEAVE A REPLY

Please enter your comment!
Please enter your name here