កម្លាំងចម្រុះដឹកនាំដោយសាអូឌីតវាយប្រហារតាមអាកាស៩គ្រាប់នៅ Shabwa

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០១៧

កម្លាំងចម្រុះដឹកនាំដោយសាអូឌីតប្រយុទ្ធនៅក្រុងយេម៉ែនរាយការណ៍ថាពួកគេចាប់ផ្តើមការវាយប្រហារតាមអាកាសថ្មីមួយនៅយប់ថ្ងៃពុធ។ អ្នកស្រុកបញ្ជាក់ឲ្យដឹងថាយ៉ាងហោចណាស់មានសមាជិកគ្រួសារមួយចំនួន៩នាក់ដែលក្នុងនោះមានកុមារយ៉ាងហោចណាស់៥នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាស។ ការវាយប្រហារធ្វើឡើងនៅតំបន់ Wadi Khair នៅខេត្ត Shabwa ភាគខាងត្បូងក្រុងយេម៉ែន។ អ្នកស្រុកបន្តថាយន្តហោះចំរុះទម្លាក់គ្រាប់បែកលើអគាររដ្ឋសភាថ្មីដែលរដ្ឋាភិបាលកំពុងសាងសង់នៅតំបន់ Sanaa ហើយការវាយប្រហារនេះបណ្តាលឱ្យអគាររងការខូចខាត ប៉ុន្តែពុំមានអ្នកស្លាប់ទេ។ យន្តហោះធុន Coalition កំពុងផ្តល់ការគាំទ្រផ្នែកអាកាសយ៉ាងសកម្មដល់កម្លាំងប្រយុទ្ធ និងកងទ័ពគាំទ្ររដ្ឋាភិបាល ដោយការវាយប្រហារនេះជាផ្នែកមួយក្នុងការកំចាត់ក្រុមឧទ្ទាម Houthi ក្នុងតំបន់ Shabwa។ មនុស្ស១គ្រួសារស្លាប់ដោយសារមានកំហុសឆ្គងក្នុងការវាយប្រហារ៕

Saudi 21-12-17.jpg

LEAVE A REPLY

Please enter your comment!
Please enter your name here