ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៧
ប្រទេសកូរ៉េខាងជើងច្រានចោលការសន្និដ្ឋានរបស់ប្រព័ន្ធផ្សព្វផ្សាយដែលដុតឲ្យកាន់តែឆេះខ្លាំងដោយយុទ្ធសាស្រ្តសន្តិសុខជាតិអាមេរិកថាកូរ៉េខាងជើងកំពុងរៀបចំសម្រាប់សង្គ្រាមគីមី។ ក្រុងព្យុងយ៉ាងចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាប្រឌិត “លេសមិនពិត” មួយផ្សេងទៀតសម្រាប់ការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ។ ខណៈដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េបន្តកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យកូរ៉េខាងជើងអាចនឹងបង្កើតកម្មវិធីមួយដើម្បីឱ្យសមស្របនឹងគ្រាប់ជីវសាស្ត្រនៅលើមីស៊ីលបាញ់ឆ្លងអន្តរទ្វីប។ របាយការណ៍មួយបានបង្ហាញនៅក្នុងកាសែត Asahi របស់ប្រទេសជប៉ុនលើកឡើងពីមនុស្សម្នាក់មិនបញ្ចេញឈ្មោះចោទប្រកាន់ថាភ្ជាប់ទៅនឹងការស៊ើបការណ៍របស់កូរ៉េខាងត្បូង។ ការចោទប្រកាន់នេះចាក់ឫសយ៉ាងជ្រៅនៅលើប្រព័ន្ធផ្សព្វផ្សាយដែលវាយតម្លៃពីយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោកត្រាំកាលពីថ្ងៃចន្ទ។ ឯកសារនោះកត់សម្គាល់ថាមីស៊ីលមានការកើនឡើងពីចំនួន ប្រភេទ និងប្រសិទ្ធភាពធំជាងដែលពួកគេសំដៅលើដូចជាប្រទេសកូរ៉េខាងជើងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសហរដ្ឋអាមេរិក។ ប្រទេសកូរ៉េខាងជើងកំពុងស្វែងរកអាវុធគីមី និងជីវសាស្រ្តដែលអាចដឹកជញ្ជូនតាមមីស៊ីលផងដែរ។ កូរ៉េខាងជើងច្រានចោលការចោទប្រកាន់ថាខ្លួនកំពុងរៀបចំសង្គ្រាមជីវសាស្រ្ត។ វិទ្យាស្ថានសិក្សាស្រាវជ្រាវអាមេរិកខាងជើងដែលមានទំនាក់ទំនងជាមួយក្រសួងការបរទេសដកស្រង់សម្តីថា “សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េជារដ្ឋភាគីនៃអនុសញ្ញាអាវុធគីមី BWC រក្សាជំហរស្របគ្នារបស់ខ្លួនដើម្បីប្រឆាំងនឹងការអភិវឌ្ឍការផលិតការស្តុកទុក និងការកាន់កាប់អាវុធជីវសាស្ត្រ “និយាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA៕