ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០១៨
កងទ័ពអ៊ីរ៉ាក់សម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់ និងចាប់ខ្លួន១០នាក់ផ្សេងទៀតនៅក្នុងខេត្ត Kirkuk កាលពីថ្ងៃព្រហស្បតិ៍នេះ។ប្រភពថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Alghad Press កាលពីថ្ងៃប្រហស្បតិ៍នេះបានឲ្យដឹងថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចំនួន៤នាក់ត្រូវបានសម្លាប់ ខណៈ១៨នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការយោធាមួយដែលបានចាប់ផ្តើមអនុវត្តកាលពីព្រឹកថ្ងៃប្រហស្បតិ៍ដើម្បីរំដោះភាគខាងត្បូង និងភាគខាងលិចនៃខេត្ត Kirkuk ចេញពីអំពើភេរវកម្ម។ យោងតាមប្រភពដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះដែរកងទ័ពក៏បានបំផ្លាញកន្លែងបណ្តុះបណ្តាលចំនួន៧កន្លែងដែលប្រើប្រាស់ដោយពួករដ្ឋអ៊ីស្លាមស្ថិតនៅក្នុងខេត្ត Kirkuk។ គួរបញ្ជាក់ថាខេត្ត Kirkuk គឺជាខេត្តមួយដែលកងកម្លាំងអ៊ីរ៉ាក់បានកាន់កាប់កាលពីពាក់កណ្តាលខែតុលាដើម្បីឆ្លើយតបទៅនឹងការធ្វើប្រជាមតិតំបន់ឃើដដែលបានធ្វើឡើងកាលពីខែកញ្ញាដើម្បីទាមទារឯករាជ្យពីអ៊ីរ៉ាក់។ Kirkuk គឺជាតំបន់មួយក្នុងចំណោមតំបន់ជាច្រើនដែលមានជម្លោះអធិបតេយ្យភាព៕
