ប្រភពពត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០១៨
មេដឹកនាំប្រទេសទួរគីចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលថាជ្រៀតជ្រែកក្នុងកិច្ចការអ៊ីរ៉ង់ និងប៉ាគីស្ថានក៏ដូចជាប្រទេសម៉ូស្លីមដទៃទៀតក្នុងគោលបំណងដណ្តើមយកធនធានធម្មជាតិរបស់ពួកគេ។ លោក Erdogan ប្រាប់ក្រុមអ្នកយកព័ត៌មាន AFP នៅទីក្រុងអ៉ីស្តង់ប៊ុលកាលពីថ្ងៃសុក្រថាយើងមិនអាចទទួលយកបានទេបណ្តាប្រទេសមួយចំនួនសំខាន់បំផុតគឺអាមេរិកអ៊ីស្រាអែលដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ និងប៉ាគីស្ថាន។ កាលពីថ្ងៃអង្គារលោកប្រធានាធិបតី ត្រាំ “ប្រឆាំងនឹងរបបអ៊ីរ៉ង់ប្រព្រឹត្តអំពើឃោរឃៅ និងអំពើពុករលួយ” ផ្ទុះឡើងកាលពីសប្ដាហ៍មុន។ ខណៈដែលលោក Erdogan មិនបញ្ជាក់លម្អិតពីការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការប៉ាគីស្ថានណាទេ។ការកត់សម្គាល់នេះទំនងជាមកពីការសំរេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការទប់ស្កាត់មិនផ្តល់មូលនិធិសន្តិសុខដែលមានចំនួនលើសពី១ពាន់លានដុល្លារ។ ទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់អ៊ីស្លាម៉ាបាដថាផ្តល់ជំរកដល់ពួកសកម្មប្រយុទ្ធតាលីបង់ និងមិនចាត់វិធានការប្រឆាំងអំពើភេរវកម្ម៕









