ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០១៨
សមាជិកសភាប្រទេសអេហ្ស៊ីបបន្តប្រកាសអសន្នក្នុងប្រទេសនេះរយៈពេល៣ខែបន្ថែមទៀតនៅថ្ងៃអង្គារនេះ។ គេប្រកាសអាសន្នក្នុងប្រទេសជាលើកដំបូងក្រោយពេលមានការបំផ្ទុះគ្រាប់បែកនៅព្រះវិហារ ហើយបន្តប្រកាសអាសន្នម្តងទៀតនៅក្នុងខែតុលា។ ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះកើតឡើងនៅខែមេសា។ ការពន្យារពេលចុងក្រោយកំណត់ចូលជាធរមាននៅថ្ងៃសៅរ៍នេះ។ ច្បាប់ប្រកាសអាសន្នពង្រីកអំណាចឲ្យប៉ូលិសក្នុងការចាប់ខ្លួនការឃ្លាំមើល ការតាមចាប់ខ្លួនជនសង្ស័យ ប៉ុន្តែអាចបង្ករឲ្យមានការកកស្ទះ សេរីភាពក្នុងការធ្វើដំណើរផ្សេងៗរបស់ពលរដ្ឋ។ នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះការប្រកាសអាសន្នរយៈពេល៣ខែអាចពន្យាពេលបានតែម្តងទេ ប៉ុន្តែពេលនេះប្រធានាធិបតីអាចបន្តធ្វើវាថែម១ដងទៀត៕
