ប្រទេសអ៊ីស្រាអែលពង្រាយកម្លាំងបន្ថែមនៅតំបន់ West Bank

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៨

យោធាអ៊ីស្រាអែលបិទផ្លូវ និងឡោមព័ទ្ធភូមិរបស់ជនជាតិប៉ាឡេស្ទីន ហើយថែមដាក់ពង្រាយទ័ពជំនួយក្នុងតំបន់ West Bank នៅថ្ងៃពុធ។ ប្រភព AP និយាយថាការបង្ក្រាបនេះកើតឡើង១ថ្ងៃក្រោយពីអ្នកតាំងលំនៅអ៊ីស្រាអែលម្នាក់ត្រូវគេសម្លាប់ក្នុងការបាញ់ប្រហារប្រដាប់អាវុធដែលគេសង្ស័យថាជនជាតិប៉ាឡេស្ទីនជាអ្នកធ្វើ។ យោងតាមប្រភពយោធាបញ្ជាក់ឲ្យដឹងថាកងទ័ពអ៊ីស្រាអែលប្រមូលផ្ដុំគ្នានៅតាមភូមិនានាជុំវិញទីក្រុង Nablus ដើម្បីស្វែងរកជនសង្ស័យពាក់ព័ន្ធនឹងការវាយប្រហារនៅថ្ងៃអង្គារក្បែរតំបន់ Havat Gilad។ Raziel Shevah អាយុ៣៥ឆ្នាំត្រូវគេបាញ់សម្លាប់ជាច្រើនដង ហើយក្រោយមកគាត់ស្លាប់ដោយសាររបួសរបស់គាត់។ ការបាញ់ប្រហារនេះកើតឡើងនៅក្បែរតំបន់ Havat Gilad ដែលជាទីលាននៃការតាំងទីលំនៅរបស់អ៊ីស្រាអែលដោយគ្មានការអនុញ្ញាតស្ថិតនៅជិតទីក្រុង Nablus៕

WestBank 11-01-18

LEAVE A REPLY

Please enter your comment!
Please enter your name here