ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១៨
កងកម្លាំងរុស្ស៊ីកំពុងធ្វើដំណើរតាមព្រំដែននៅជិតតំបន់ Crimea ដើម្បីធានាសន្តិសុខដែនដីរបស់ខ្លួននេះបើយោងតាមប្រភពអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ លោកនិយាយថាគេដឹងថាការបង្កហេតុ និងសកម្មភាពផ្សេងៗនឹងបន្តកើតឡើងនៅព្រំដែនរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែននៅជិតតំបន់ Crimea។ នេះជាមូលហេតុដែលរាល់ការអនុម័តវិធានការចាំបាច់របស់រុស្ស៊ីដើម្បីការពារសន្តិសុខរបស់ខ្លួនមិនគួរចាត់ទុកថាជាការគម្រាមកំហែងដល់នរណាម្នាក់ឡើយ។ ឧត្តមសេនីយ៍ Viktor Sevostyanov មេបញ្ជាការកងទ័ពអាកាសទី៤និយាយនៅខែធ្នូថាគេប្រើកងវរសេនាតូច២កងដោយមានម៉ីស៊ីល S-400 ដើម្បីធានាសុវត្ថិភាពផ្ទាល់។ ប្រភពពី TASS រាយការណ៍ថាប្រព័ន្ធការពារដែនអាកាសនឹងចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធក្នុងតំបន់ Crimea នៅដើមឆ្នាំ២០១៨៕