ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៨
ក្រុមមន្ត្រីបាននិយាយថាការហាមឃាត់របស់អាមេរិកលើជនភៀសខ្លួនពីប្រទេសដែលមានហានិភ័យខ្ពស់ចំនួន១១ត្រូវបានដកចេញ ប៉ុន្តែអ្នកព្យាយាមចូលទៅក្នុងប្រទេសមួយនេះនឹងប្រឈមនឹងវិធានការសន្តិសុខថ្មី។ លេខាធិការសន្តិសុខមាតុភូមិលោកស្រី Kirstjen Nielsen បាននិយាយថាពួកគេនឹងឆ្លងកាត់ការវាយតម្លៃហានិភ័យមុនពេលការអនុញ្ញាត។ រដ្ឋបាលរបស់លោក ត្រាំ បានហាមឃាត់ជនភៀសខ្លួនពីប្រជាជាតិមូស្លិមចំនួន១០ប្រទេស និងប្រទេសកូរ៉េខាងជើងនៅក្នុងខែតុលាកាលពីឆ្នាំកន្លងទៅ។ លោកស្រី Nielsen បាននិយាយថាវាសំខាន់ណាស់ដែលយើងត្រូវដឹងថានណារត្រូវបានចូលមកសហរដ្ឋអាមេរិក។ នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនៅទីក្រុងវ៉ាស៊ីនតោនលោកស្រី Nielsen បាននិយាយថាវិធានការសុវត្ថិភាពបន្ថែមទាំងនេះនឹងបង្កផលវិបាក សម្រាប់អ្នកដែលមានបំណងអាក្រក់ក្នុងការកេងប្រវ័ញ្ចលើកម្មវិធីគ្រប់គ្រងជនភៀសខ្លួនរបស់យើង ហើយពួកគេនឹងធានាថាយើងយកវិធីសាស្រ្តផ្អែកលើហានិភ័យបន្ថែមទៀតក្នុងការការពារមាតុភូមិ។ ទោះបីជាប្រទេសដែលបានហាមឃាតមិនត្រូវបានប្រកាសជាផ្លូវការក៏ដោយ ក៏ប៉ុន្តែក្រុមជនភៀសខ្លួននិយាយថា ប្រទេសអេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី ម៉ាលី កូរ៉េខាងជើង សូម៉ាលី ស៊ូដង់ខាងត្បូង ស៊ូដង់ ស៊ីរី និងយេម៉ែន ដែលបានឃើញផលប៉ះពាល់នៃការហាមឃាត់មួយនេះ។ អស់រយៈពេល៣ឆ្នាំមកហើយជាង៤០%នៃជនភៀសខ្លួនដែលចូលទៅក្នុងសហរដ្ឋអាមេរិកគឺមកពីប្រទេសទាំង១១នេះ។ នៅពេលការហាមឃាត់របស់រដ្ឋបាលលោក ត្រាំ ទទួលបានប្រសិទ្ធិភាពនៅក្នុងខែតុលាដែលអត្រាជនភៀសខ្លួនចែកជាពីរនឹង៤៥,០០០នៃថវិការដ្ឋក្នុងឆ្នាំ២០១៨ ហើយមានតែ ២៣នាក់ប៉ុណ្ណោះមកពីប្រទេសទាំង១១បានចូលសហរដ្ឋអាមេរិកចាប់តាំងពីខែតុលាកន្លងទៅនេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។ មនុស្សទាំង២៣នាក់នោះត្រូវបានអនុញ្ញាតចូលដោយសារចៅក្រមសហព័ន្ធនៅទីក្រុងស៊ីថលបានរាំងខ្ទប់ការរឹតត្បិតរបស់រដ្ឋាភិបាលដោយសារមានការការអះអាងថា ជនភៀសខ្លួនមានជាប់ទាក់ទងយ៉ាងសំខាន់ជាមួយនឹងសហរដ្ឋអាមេរិកនឹងនៅតែបន្តដំណើរការទោះបម្រាមនេះមានប្រសិទ្ធិភាពក៏ដោយ៕









